បណ្តាញសង្គម

ដា​នី​ញែ​ល ស្ទឺ​រិច រងរបួស បន្ទាប់ពី​ចាប់ផ្តើមបាន​ត្រឹម​៣​នាទី​

ខ្សែប្រយុទ្ធ ដានីញែល ស្ទឺរិច (Daniel Sturridge) ទើបនឹងបង្ហាញមុខបាន៣នាទីនៅក្នុងជំនួប ដំបូងរបស់ក្រុម West Brom ជាមួយក្រុមឆេលស៊ី មុនពេលត្រូវបានសែងចេញពីទីលានប្រកួត។ ខ្សែប្រយុទ្ធដែលខ្ចីជើងពីក្លឹប Liverpool រូបនេះទំនងជាមានបញ្ហាសរសៃពួរនៅដើមតង់តែម្តង ហើយត្រូវបានប្តូរចេញ ជំនួសដោយកីឡាករ ជេ រ៉ូឌ្រីហ្គេស (Jay Rodriguez) ។ ស្ទឺរិច ចូលរួមជាមួយក្រុម West Brom ជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរបណ្តោះអាសន្ន ក្នុងកិច្ចព្រមព្រៀងស្វែងរកការប្រកួតនិងគ្រាប់បាល់បន្ថែមទៀត ដើម្បីបានឱកាសចូលរួមវើលខាប់។ ប៉ុន្តែនៅពេលនេះ វាបានបង្ហាញយ៉ាងច្បាស់ថា តើកីឡាកររូបនេះនឹងខកខានការប្រកួតយូរប៉ុណ្ណា បន្ទាប់ពីមានបញ្ហារបួសជាថ្មីទៀត។ លោក អេឡែន ផាឌូ (Alan Pardew) បានទទួលស្គាល់ពីបញ្ហារបួសរបស់ ស្ទឺរិច ហើយថា កីឡាកររូបនេះអាចនឹងខកខានការហ្វឹកហាត់មួយរយៈ។ លោកបន្តថា “កិច្ចព្រមព្រៀងរបស់ ដានីញែល នឹងបន្តរហូតដល់រដូវក្តៅ ហើយយើងនឹងរៀបចំកីឡា ករ រូបនេះ ដោយប្រុងប្រយ័ត្នបំផុត”៕