បណ្តាញសង្គម

Michael Carrick ប្រកាស​ចូលនិវត្តន៍​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​

បាល់ទាត់ ៖ ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Michael Carrick បានប្រកាសថាគាត់នឹងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ។នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC នៅព្រឹកនេះ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានមានថ្លែងថា គាត់មិនអាចបន្តទៅមុខទៀតបានទេ ហើយគាត់ទំនងនឹងទទួលសំណើរបស់ក្លិបដែលមានតួនាទីជាគ្រូបង្វឹកដំបូងនៅចុងរដូវកាលនេះ។ អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយកាលពីខែមករាថា លោកនឹងសប្បាយចិត្ត ប្រសិនបើលោក Carrick សម្រេចចិត្តស្នាក់នៅក្លិបនេះដោយមិនជាកីឡាករ។ គួរបញ្ជាក់ថា Carrick បានចូលឲ្យក្រុមបិសាចក្រហមចំនួន៤៦៣ប្រកួត ចាប់តាំងពីផ្ទេរេចញពីក្រុមមាន់ខ្នាយមាស Tottenham កាលពីឆ្នាំ២០០៦ ក្នុងតម្លៃខ្លួន១៨លានផោន ៕