បណ្តាញសង្គម

សរុប​លទ្ធផល​ការប្រកួត​លី​គ​កំពូល​កម្ពុជា និងចំណាត់ថ្នាក់បណ្តោះអាសន្ន​សម្រាប់​សប្តាហ៍​ទី​២

បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី២ ដោយមាន១២ក្រុមចូលរួមប្រកួត និងធ្វើឡើងនៅតាមកីឡដ្ឋានផ្សេងៗ។ ខាងក្រោមនេះ គឺជាលទ្ធផលសរុបនៃការប្រកួតកាលពីថ្ងៃទី១០និង ទី១១ ខែមីនា ឆ្នាំ២០១៨៖

ប្រធាន​ក្រុម Fiorentina កីឡាករ Davide Astori ស្លាប់​ដោយ​ជំងឺ​គាំ​បេះដូង​

បាល់ទាត់ ៖ ប្រធានក្រុម Fiorentina កីឡាករ Davide Astori បានស្លាប់ដោយសារជំងឺគាំបេះដូង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះត្រូវបានគេរាយការណ៍បានស្លាប់នៅក្នុងសណ្ឋាគារមួយកន្លែងមុនពេលការប្រកួតក្របខ័ណ្ឌអ៊ីតាលី Serie A រវាងក្រុម Fiorentina និងក្រុម Udinese កាលពីថ្ងៃអាទិត្យ។ ក្រុមអ៊ីតាលីមួយនេះពីដំបូងឡើយបាននិយាយថា មិនទាន់ដឹងពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ ប៉ុន្ដែអាជ្ញាធររបស់ Udine លោក Antonio De Nicolo បានដាក់ការសង្ស័យថា Astori ដោយសារគាំបេះដូង ។ លោក De Nicolo ត្រូវបានគេដកស្រង់សម្តីដោយនិយាយដោយ The Mirror ថា “ខ្ញុំគិតថាអំពីស្ថានភាពនេះគឺថា Astori បានស្លាប់ដោយការគាំងបេះដូង។វាមិនមែនជារឿងចម្លែកដែលអ្នកលេងបាល់ទាត់ជួយបញ្ហានេះ ប៉ុន្តែ អ្នកជំនាញដែលត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយមិនបានបង្ហាញសញ្ញានោះទេ។ហើយការប្រកួតទាំងអស់បូករួមទាំងជំនួបរវាង Fiorentina និង Udinese នៅលីគកំពូលអ៊ីតាលី ត្រូវបានផ្អាក។ យ៉ាងណាមិញក្លិប Fiorentina បានប្រកាសរំលែកទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិសណ្ដានរបស់ Davide Astori ផងដែរ៕

Floyd Mayweather ពិចារណា​ចង់​ចូលប្រឡូក​ក្នុង​សង្វៀន UFC

កីឡា ៖ កីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក Floyd Mayweather កំពុងពិចារណាចូលទៅក្នុង UFC ដើម្បីសាកល្បងកម្លាំងជាមួយនឹងកីឡាករ Conor McGregor ជាលើកទី២ ខណៈពេលដែលប្រធានគ្រប់គ្រង UFC លោក Dana White កំពុងខ្នះខ្នែងដើម្បីធ្វើឲ្យរឿងមួយនេះកើតឡើង។ ជុំវិញការប្រកួតលើកទីពីររវាង Floyd និង McGregor នេះអ្នកវិភាគមួយចំនួនបានលើកឡើង រឿងនេះអាចនឹងមានសង្ឃឹមខ្ពស់ព្រោះការប្រកួតនោះនឹងនាំចំណូលចូលមក UFC យ៉ាងច្រើនមកពីការលក់សំបុត្រ លក់សិទ្ធិផ្សាយផ្ទាល់ និង របស់ពាក់ព័ន្ធមួយចំនួនទៀតដោយគេគិតតួលេខថា ការប្រកួតលើកទី២នោះនឹងអាចរកចំណូលបានដល់ទៅ ៣៦០លានអ៊ឺរ៉ូ (ស្មើនឹង ៤៤០លានដុល្លាអាមេរិក)៕

សមាជិក​ក្រុម At Madrid ២​រូប​នឹងចូលរួម​ជាមួយ​ក្លិប​នៅប្រទេស​ចិន​

បាល់ទាត់ ៖ សមាជិកក្រុម Atletico Madrid ២រូបនឹងទៅចូលរួមជាជាមួយក្លិប Dalian Yingfang ដែលទើបឡើងទៅកាន់លីគកំពូលចិន Chinese Super League។នេះបើយោងតាមវេបសាយ football-tribe.com របស់ប្រទេសថៃ។ Nicolas Gaitan និង Yannick Carrasco ពុំសូវមានឱកាសបង្ហាញក្នុងជម្រើសដំបូងរបស់ក្រុមលោក Diego Simeone ប៉ុន្មានទេនៅរដូវកាលនេះ។ ដោយគេជឿថា Carrasco នឹងទទួលបានថ្លៃនឿយហត់ប្រមាណ៨លាន៨សែនផោនក្នុងមួយឆ្នាំ៕

 

ល្ងាច​នេះ បឹងកេត ទទួល​ស្វាគមន៍ Shan United ពាន AFC CUP

បាល់ទាត់ ៖ ក្រុមបាល់ទាត់បឹងកេត នឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ក្រុម Shan United (មីយ៉ាន់ម៉ា) ជើងទី២ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC CUP 2018 នៅវេលាម៉ោង៦:៣០នាទីល្ងាចនេះ ក្នុងនោះ BTV ក៏ធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។ គួរបញ្ជាក់ថា ក្រុម Shan United គឺជាក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា ប្រចាំឆ្នាំ២០១៧ ខណៈការប្រកួតដំបូងរបស់ បឹងកេត ចាញ់ក្រុមខ្លាំងរបស់ហ្វីលីពីន Ceres Negros ៩-០ ៕

លោក សំ វ៉ាន់​ដេ​ត មាន​គម្រោង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​ក្លឹប​នៅក្រៅ​ប្រទេស​

បាល់ទាត់ ៖ អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បាននឹងកំពុងទាក់ទងក្លឹបធំៗមួយចំនួន នៅប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីធ្វើការងារលក្ខណៈស្ម័គ្រចិត្ត ព្រោះលោកចង់ទទួលបានបទពិសោធថ្មីៗ សម្រាប់ពង្រីកចំណេះដឹងក្នុងការដឹកនាំក្រុមបាល់ទាត់របស់ខ្លួនបន្ទាប់គម្រោងទៅរៀនយកសញ្ញាបត្រកម្រិត A-License បានស្ងប់ស្ងាត់ទៅវិញនោះ។ លោក សំ វ៉ាន់ដេត បានថ្លែងបញ្ជាក់ថា ទាក់ទងនឹងគម្រោងទៅរៀន License A នៅបរទេស គឺមានបញ្ហាជាច្រើន ដែលជាឧបសគ្គរបស់លោក ទី១ គឺបញ្ហាថវិកា ដែលលោកត្រូវចំណាយច្រើន ហើយទី២ គឺបញ្ហាភាសា ដែលធ្វើឲ្យលោកពិបាក ។ដូច្នេះលោកបានបង្វែរឱកាសទំនេរពីការដឹកនាំក្រុមបាល់ទាត់នេះ រង់ចាំឱកាសល្អមួយ ដែលមានវគ្គបណ្ដុះបណ្ដាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្ដការសិក្សានាពេលក្រោយ ។ បន្ថែមលើនេះលោកក៏បានបង្ហើបពីគម្រោងទៅធ្វើការងារបណ្ដោះអាសន្នជាមួយក្លឹបនៅថៃ និងម៉ាឡេស៊ីតែម្ដង ។បច្ចុប្បន្នលោកកំពុងព្យាយាមទាក់ទងក្លឹបនៅថៃមាន Maungthong United និង Buriram និងក្លឹបនៅម៉ាឡេស៊ី ដូចជាក្លឹប Johor ជាដើម ដើម្បីបានសិក្សាខ្លីៗនៅទីនោះ ដោយយើងចូលរួមលក្ខណៈ Volunteer(ស្ម័គ្រចិត្ត) ដើម្បីចង់ដឹងពីក្លឹបគេ ការរៀបចំរបស់គេសម្រាប់ការប្រកួតនីមួយៗ» ៕

ផ្ទះ​ថ្មី​របស់ Coutinho នៅ​ទីក្រុង Barcelona ត្រូវ​ចោរ​ចូល​លួច​យប់មិញ​

បាល់ទាត់ ៖ ផ្ទះថ្មីរបស់កីឡាករ Philippe Coutinho នៅទីក្រុងបាសេឡូណាត្រូវបានចោរលួចនៅយប់ថ្ងៃអង្គារ ខណៈពេលដែលលោកចេញទៅទទួលទានអាហារពេលល្ងាចជាមួយគ្រួសាររបស់លោក។ ប្រភពពី Sky Sports News បានឲ្យដឹងថា ក្រុមគ្រួសារអតីតកីឡាករក្រុម Liverpool រូបនេះបានវិលត្រឡប់មកផ្ទះរបស់គាត់វិញនៅម៉ោង១:៣០នាទីរំលងអាធ្រាត្រ ហើយបានឃើញភាពមិនប្រក្រតីក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ថាក្រុមចោរបានចូលក្នុងតាមសំណង់ដែលធ្វើមិនទាន់ហើយនៅបរិវេណផ្ទះថ្មីរបស់គេ។ប៉ុន្តែមិនមានបាត់បង់អ្វីដែលជាវត្ថុមានតម្លៃនោះទេ៕

 

 

កែវ រំ​ចង់ នឹង​បង្ហាញ​វត្តមាន​នៅលើ​សង្វៀន Thai Fight ខែក្រោយ​

កីឡា ៖ អ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជា កែវ រំចង់ នឹងមានវត្តមានប្រកួតនៅសង្វៀនថៃហ្វៃ (Thai Fight) ប្រទេសថៃ នៅខែ មីនា ខាងមុខនេះ ។ ជុំវិញនឹងការលេចឮដំណឹងទៅប្រកួតនៅថៃហ្វៃ (Thai Fight) កែវ រំចង់ បានប្រាប់ថា គាត់នឹងមានវត្តមានប្រកួតនៅថៃហ្វៃ (Thai fight) នៅខែ មិនា ខាងមុខនេះ ។ កីឡាកររូបនេះបន្តថា៖« អាចប៉ះជនជាតិ(បរទេស) តែមិនទាន់ដឹងឈ្មោះអ្វីនៅឡើយទេ៕

 

 

ដា​នី​ញែ​ល ស្ទឺ​រិច រងរបួស បន្ទាប់ពី​ចាប់ផ្តើមបាន​ត្រឹម​៣​នាទី​

ខ្សែប្រយុទ្ធ ដានីញែល ស្ទឺរិច (Daniel Sturridge) ទើបនឹងបង្ហាញមុខបាន៣នាទីនៅក្នុងជំនួប ដំបូងរបស់ក្រុម West Brom ជាមួយក្រុមឆេលស៊ី មុនពេលត្រូវបានសែងចេញពីទីលានប្រកួត។ ខ្សែប្រយុទ្ធដែលខ្ចីជើងពីក្លឹប Liverpool រូបនេះទំនងជាមានបញ្ហាសរសៃពួរនៅដើមតង់តែម្តង ហើយត្រូវបានប្តូរចេញ ជំនួសដោយកីឡាករ ជេ រ៉ូឌ្រីហ្គេស (Jay Rodriguez) ។ ស្ទឺរិច ចូលរួមជាមួយក្រុម West Brom ជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរបណ្តោះអាសន្ន ក្នុងកិច្ចព្រមព្រៀងស្វែងរកការប្រកួតនិងគ្រាប់បាល់បន្ថែមទៀត ដើម្បីបានឱកាសចូលរួមវើលខាប់។ ប៉ុន្តែនៅពេលនេះ វាបានបង្ហាញយ៉ាងច្បាស់ថា តើកីឡាកររូបនេះនឹងខកខានការប្រកួតយូរប៉ុណ្ណា បន្ទាប់ពីមានបញ្ហារបួសជាថ្មីទៀត។ លោក អេឡែន ផាឌូ (Alan Pardew) បានទទួលស្គាល់ពីបញ្ហារបួសរបស់ ស្ទឺរិច ហើយថា កីឡាកររូបនេះអាចនឹងខកខានការហ្វឹកហាត់មួយរយៈ។ លោកបន្តថា “កិច្ចព្រមព្រៀងរបស់ ដានីញែល នឹងបន្តរហូតដល់រដូវក្តៅ ហើយយើងនឹងរៀបចំកីឡា ករ រូបនេះ ដោយប្រុងប្រយ័ត្នបំផុត”៕

FIFA ជ្រើស​យក​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​ដោយសារ​មូលហេតុ​២​នេះ

កីឡា ៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នឹងរៀបចំកិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 នៅកម្ពុជាថ្ងៃនេះ ដោយមានប្រទេសចូលរួមជាង២០ផ្សេងទៀត។ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា មានមូលហេតុ២ ដែលធ្វើឲ្យ FIFA មកប្រជុំនៅកម្ពុជា គឺទី១ ដោយសារកម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព និងដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានទំនាក់ទំនងល្អជាមួយ FIFA។ គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ាន តែប្រទេស២ប៉ុណ្ណោះដែល FIFA ជ្រើសយកកន្លែងប្រជុំកំពូល ក្នុងនោះ រួមមាន សិង្ហបុរី ធ្លាប់រៀបចំកម្មវិធីនេះឡើងកាលពីឆ្នាំ២០១៦កន្លងទៅ និងកម្ពុជា យើងតែម្កងសម្រាប់២០១៨នេះ៕

Alexis Sanchez ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៦​ខែ

បាល់ទាត់ ៖ ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្រុមបិសាចក្រហម Manchester United ត្រូវតុលាការអេស្ប៉ាញកាត់ទោសឱ្យជាប់គុកចំនួន ១៦ ខែពីបទក្លែងបន្លំពន្ធក្នុងអំឡុងគាត់លេងនៅក្លឹប Barcelona ។ កីឡាករសញ្ជាតិឈីលី បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចតុលាការអេស្ប៉ាញ រកឃើញមែន គឺគេចពីកាតព្វកិច្ច បង់ពន្ធសរុបស្មើនឹង ៨៨៦.០០០ផោនក្នុងអំឡុងពេលលេងឲ្យក្លឹប អ្នកមានបុណ្យ Barcelona (២០១១-២០១៤)។ តុលាការបានសម្រេចកាត់ទោស Sanchez ឲ្យជាប់ពន្ធនាគារ រយៈពេល ១៦ខែ និងបង់ពន្ធ ដែលខ្លួនបានគេចវេះ រួមផ្សំជាមួយការប្រាក់ នៃលុយពន្ធនោះ។ ទោះជាយ៉ាងណា ដោយសារតុលាការ សម្រេចព្យួរទោស នេះមានន័យថា Sanchez នឹងមិនចំណាយពេល ក្នុងពន្ធនាគារឡើយ។ យ៉ាងណាមិញកីឡាករល្បី ៗ ជាច្រើនក្នុងក្របខ័ណ្ឌ La Liga ទទួលបានការដាក់ទណ្ឌកម្មស្រដៀងគ្នានេះក្នុងប៉ុន្មានឆ្នាំថ្មីៗក្នុងនោះរួមទាំង Cristiano Ronaldo របស់ក្រុម Real Madrid និង Lionel Messi របស់Barca ប៉ុន្តែត្រូវសម្រេចព្យួរទោសដូចគ្នា៕

Man Utd ប្រារព្ធ​ខួប​៦០​ឆ្នាំ​ការធ្លាក់​យន្តហោះ​បណ្ដាល​ឲ្យ​មនុស្ស​២៣​ស្លាប់​

បាល់ទាត់ ៖ នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ គឺជាខួប៦០ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United នៃការធ្លាក់យន្ដហោះនៅក្រុង Munich ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ១៩៥៨ យន្តហោះរបស់ Man Utd បានធ្លាក់ក្រោយពីព្យាយាមហោះចេញពីអាកាយានដ្ឋាន Munich បន្ទាប់ពីបញ្ចប់ការប្រកួតពានរង្វាន់ European Cup ដែលបណ្ដាលឲ្យមនុស្ស២៣ស្លាប់ ក្នុងនោះរាប់បញ្ចូលកីឡាករក្លិប Man Utd ចំនួន៨នាក់ផងដែរ៕

Messi ក្លាយជា​អ្នក​ស៊ុត​បាល់​ទី​ហ្វ្រី​ឃី​ក​បញ្ចូល​ទី​ច្រើនជាងគេ​នៅ La Liga

បាល់ទាត់ ៖ តារាបាល់ទាត់ឆ្នើម Lionel Messi របស់ Barcelona បានវ៉ាកីឡាករ Cristiano Ronaldo របស់ Real Madrid បានក្លាយជាអ្នកស៊ុតបញ្ចូលទីទាត់ហ្វ្រីឃីក ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ គិតត្រឹមសប្ដាហ៍ទី២១នេះ ។ ការប្រកួតយប់មិញនៅកីឡដ្ឋាន Camp Nou កីឡាករ Messi បានស៊ុតបញ្ចូលទីគ្រាប់ទី២១ ដោយទាត់ហ្វ្រីឃីកនៅនាទី៨៤ ជួយឲ្យក្រុមអ្នកមានបុណ្យយកឈ្នះ Alaves ក្នុងលទ្ធផល ២-១ ខណៈដែល Ronaldo ស៊ុតបានត្រឹមតែ២០គ្រាប់ប៉ុណ្ណោះ។ក្នុងនោះ កីឡាករវ័យ៣០ឆ្នាំរូបនេះ រកបាន ២១១គ្រាប់ និង Assist ៧៤លើក។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Barcelona បន្តឈរលើកំពូលតារាង មាន ៥៧ពិន្ទុ និងដាច់ Atletico Madrid ដែលឈរនៅលេខ២ ចំនួន ១១ពិន្ទុ៕

ប្រមុខ FIFA សម្រេច​ដាក់ឲ្យ​ប្រើប្រាស់ VAR នៅ World Cup 2018

បាល់ទាត់ ៖ លោក លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានបញ្ជាក់ថា វីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នឹងដាក់ឲ្យប្រើប្រាស់ក្នុងការប្រកួត World Cup 2018 នៅប្រទេសរុស្សី។ ដំណើរការប្រព័ន្ធបច្ចេកទេសពិនិត្យកំហុស(VAR)នេះ ត្រូវបានដាក់សាកល្បងក្នុងការប្រកួត 2016 Club World Cup ខណៈក្រោយមក វាអាចជួយសម្រេចចិត្តក្នុងការកែកំហុសក្នុងកម្រិតមួយខ្ពស់ នៃការប្រកួតមិត្តភាពអន្តរជាតិរវាងអេស្ប៉ាញ នឹងបារាំងហើយការប្រកួត Confederation Cup លើកនេះក៏បានដាក់ឲ្យដំណើរផងដែរ។ លោកបាននិយាយក្នុងសន្និសីទកាសែតមួយជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងជើង ថាយើងនឹងប្រើវីដេអូជំនួយអាជ្ញាកណ្ដាលក្នុង World Cup 2018 ដោយសារតែយើងចង់បានការប្រកួតមួយឆ្ពោះ ទៅរកលទ្ធផលបែបវិជ្ជមានកាន់តែខ្ពស់។ ក្នុងឆ្នាំ២០១៧នេះ មិនថាពេលដែលអ្នកទាំងអស់គ្នាមើលក្នុងកីឡដ្ឋាន ឬនៅផ្ទះនោះទេ គឺអាចឃើញគ្រប់វិនាទីដែលអាជ្ញាកណ្ដាលបង្កើតកំហុស។ យើងមិនអាចមានស្ថានភាពតែមួយពេល ដែលនរណាម្នាក់មិនអាចដឹងពីកំហុសរបស់អាជ្ញាកណ្ដាល៕

រ៉ូ​ណា​ល់​ដូ ខ្ចី​ទូរស័ព្ទ​គ្រូពេទ្យ​ដើម្បី​ឆ្លុះ​មើលមុខ​របួស​នៅលើ​ទីលាន​

ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ បានបំបែកភាពខ្សត់គ្រាប់បាល់របស់គាត់កាលពីថ្ងៃអាទិត្យទី២១មករា ប៉ុន្តែមិនមែនគ្រាប់បាល់របស់គាត់ទេ ដែលល្បីលើសារព័ត៌មាន។ ដោយកំពុងដើរចេញពីទីលានទាំងមានរបួស រ៉ូណាល់ដូបានខ្ចីកាមេរ៉ាទូរស័ព្ទពីគ្រូពេទ្យដើម្បីពិនិត្យមើលមុខរបស់គាត់នៅក្នុង “កញ្ចក់”។ ខណៈអ្នកអត្ថាធិប្បាយនាំគ្នាសើច ដោយប្រកាសថា ពួកគេបាន “មើលឃើញអ្វីៗគ្រប់យ៉ាងឥឡូវនេះអស់ហើយ” រ៉ូណាល់ដូ គ្រវីក្បាលទាំងមិនសប្បាយចិត្ត។ សារព័ត៌មានកីឡារបស់រ៉យទ័របានសរសេរក្រោយពីការប្រកួតថា “រ៉ូណាល់ដូ បាននាំយកការងប់ងុលនឹងមុខមាត់របស់គាត់ទៅដល់កម្រិតថ្មីមួយ”។ វេបសាយកីឡា Benchwarmers សរសេរថា “វាជាពេលវេលាអស្ចារ្យបំផុតរបស់រ៉ូណាល់ដូ ពិតជាមិនគួរឱ្យជឿ”។ អ្នកអត្ថាធិប្បាយកីឡារបស់ទូរទស្សន៍ប៊ីប៊ីស៊ីនិយាយថា “រ៉ូណាល់ដូ សម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ សូម្បីគាត់កំពុងនៅលើទីលាន”។ ទោះបីជាមានការចម្អកលេងយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក៏ដោយ ក៏ប៉ុន្តែរបួសរបស់រ៉ូណាល់ដូ ដែលបណ្តាលមកពីការធាក់របស់កីឡាករ ហ្វាបៀន សា របស់ Deportivo La Coruna ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរល្មម បញ្ឈប់គាត់មិនឱ្យលេងបន្តទៀតទេ៕

ផុយ! ៨​គ្រាប់​ជ័យជម្នះ​របស់​ PSG Neymar ទាត់​​ចូល​៤ Assist ២

ក្លឹបយក្សបារាំង PSG នៅតែបន្តភាពខ្លាំងរបស់ខ្លួនក្នុងលីគ ដោយកាលពីយប់មិញបានយកឈ្នះក្រុមមធ្យម Dijon ដល់ទៅ៨ -០។កីឡាករថ្លៃជាងគេលើលោក Neymar ជាអ្នករួមចំណែកដ៏ធំជួយក្រុមអ្នកមានមួយនេះឈ្នះដល់ទៅ៨គ្រាប់។ ក្នុងចំណោមគ្រាប់បាល់ទាំងអស់ Neymar រកបាន៤គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល២គ្រាប់។ ឯ៤គ្រាប់ផ្សេងទៀតរកបានពីសំណាក់កីឡាករ Angel Di Maria ២គ្រាប់ និង Edinson Cavani រួមជាមួយ Kylian Mbappe ម្នាក់មួយគ្រាប់។

ត្បិតតែ Cavani រកបានមួយគ្រាប់ពិតមែន តែពេលនេះគេបានតាមស្មើកំណត់ត្រារបស់ Zlatan Ibrahimović ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ PSG មាន១៥៦គ្រាប់ដូចគ្នា។ ឈានដល់សប្ដាហ៍ទី២១ក្នុង Ligue 1 PSG កំពុងឈរលេខ១ ដាច់ក្រុមលេខ២ Lyon ដល់១១ពិន្ទុ៕

អស់ទាស់! ហាត់​លក្ខណៈ​ឯកជន​ជាមួយ Saenchai ១ម៉ោង ២៥០​ដុល្លារ

ពិតជាតម្លៃដ៏ថ្លៃមួយ ប្រសិនជានរណាម្នាក់ចង់ចូលរួមហ្វឹកហាត់បែបឯកជនជាមួយកំពូលអ្នកប្រដាល់ថៃ Saenchai មួយម៉ោងដល់ទៅ៨០០០បាត (២៥០ដុល្លារ)។


ការពារជាតិ នឹងចូលរួម​ប្រកួត Super Asia Cup នៅ​ឥណ្ឌូនេស៊ី​

បាល់ទាត់ ៖ ក្លឹបក្រសួងការពារជាតិ ត្រូវបានប្រទេសឥណ្ឌូនេស៊ីអញ្ជើញចូលរួមប្រកួតពានរង្វាន់ Super Asia Cup 2018 ដែលរួមមានក្លឹបខ្លាំងៗដូចជា ក្លឹប Adelaide United អូស្ត្រាលី, PSM Makassar ឥណ្ឌូណេស៊ី, Home United សិង្ហបុរី ។ សូមជម្រាបថា ការប្រកួតពាននេះរង្វាន់ Super Asia Cup 2018 នឹងចាប់ផ្ដើមនៅថ្ងៃទី ១៩ ខែមករាឆ្នាំ២០១៨ ខាងមុខនេះ៕

Neymar ស៊ុត​១​គ្រាប់​នាំ​ PSG ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ French League Cup

Paris St-Germain បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ French League Cup ក្រោយយកឈ្នះ Amiens ២ទល់០ កាលពីយប់មិញ។ការប្រកួតនៅកីឡដ្ឋាន Stade de la Licorne ក្រុម Amiens ដែលឈរចំណាត់ថ្នាក់លេខ១៣នៅលីគបើទោះជាលេងក្នុងទឹកដីរបស់ខ្លួនមែនពិត តែមិនមានឱកាសវាយសម្រុកលើក្រុមភ្ញៀវប៉ុន្មានទេ ផ្ទុយទៅវិញពួកគេព្យាយាមលេងរបៀបការពារច្រើន។

នៅនាទី៣៤ Amiens ត្រូវបាត់បង់អ្នកចាំទី Regis Gurtner ដោយសារយកជើងទៅឈូសខ្សែប្រយុទ្ធ Kylian Mbappe ឲ្យដួលនៅក្រៅប្រអប់ ធ្វើឲ្យក្រុមទាំងមូលត្រូវលេង១០ទល់១១ នៅ៥៦នាទីចុងក្រោយ។ គ្រាប់បាល់ទី១ប្រកួតយប់មិញកើតឡើងនាទី៥៣ជាការទាត់ប៉េណាល់ទីរបស់ Neymar។

ដោយឡែកមួយគ្រាប់ទៀតគឺស៊ុតបញ្ចូលទីដោយខ្សែបម្រើ Adrien Rabiot នៅនាទី៧៨។ មែនទែនទៅបាល់នោះគឺបោកនឹងបង្គោលទីហើយធ្លាក់មកអ្នកចាំទីចាប់បានប៉ុន្តែអាជ្ញាកណ្ដាលមើលឃើញថាវាឆ្លងផុតខ្សែបន្ទាត់ទើបសម្រេចឲ្យពិន្ទុទៅ PSG។

គូផ្សេងទៀត Rennes យកឈ្នះ Toulouse ៤-២ និង Angers ចាញ់ Montpellier ០-១ ហើយមួយគូដែលលេងរួចកាលពីថ្ងៃអង្គារនោះគឺ Nice ចាញ់ Monaco ១-២ ដូច្នេះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ Rennes ប៉ះ Paris St-Germain ហើយ Monaco ប៉ះ Montpellier៕

Agüero តែត​ចុង​ម៉ោង​ឲ្យ​ Man City វាយ​បក​យក​ឈ្នះ​ Bristol City ​

Manchester City បានកក់កៅអី FA Cup ជុំទី៤ក្រោយវាយបកយកឈ្នះ Bristol City ដោយលទ្ធផល ២ទល់នឹង១។ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Etihad ម្ចាស់ផ្ទះត្រូវក្រុមភ្ញៀវនាំមុខមុននៅចុងវគ្គទីមួយនាទី៤៤ ជាការទាត់បាល់ប៉េណាល់ទីរបស់ខ្សែបម្រើ Bobby Reid។

នៅវគ្គទីពីរក្រុមរហស្សនាមថាមេឃខៀវបង្កើនការគាបសង្កត់លើគូប្រជែងយ៉ាងខ្លាំងហើយតាមស្មើបានវិញនាទី៥៥ ជាថ្វីជើងរបស់ Kevin De Bruyne។ លុះដល់នាទី៩០+២ Agüero បានបញ្ចប់ក្ដីស្រមៃលេងជើងទីពីររបស់ Bristol បន្ទាប់ពីតែតបញ្ចូលទីឲ្យ Man City យកឈ្នះបានសម្រេច។

ក្រោយជ័យជម្នះខាងលើក្រុមលោក Pep Guardiola ត្រូវធ្វើដំណើរទៅប៉ះ Liverpool នៅ Anfield ថ្ងៃអាទិត្យសម្រាប់ពាន Premier League៕

ទ័ព ប៉ះ​ក្រុម​​របស់​ ធារី ល្ងាច​នេះ​ នឹង​ដាក់​កីឡាករ​បរទេស​ធ្វើតេស្ត

ក្រសួងការពារជាតិ (ទ័ព) ទទួលក្រុមខ្លាំងមកពីម៉ាឡេស៊ី Terengganu FC ម៉ោង ៦:៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបកម្ដៅសាច់ដុំត្រៀមបើករដូវកាល។Terengganu FC ជាក្រុមមកពីម៉ាឡេស៊ី ដែលមានកីឡាករកម្ពុជាមួយរួបកំពុងលេងនៅទីនោះគឺ ធារី ចន្ថាប៊ីន ។ សម្រាប់ការប្រកួតកម្ដៅសាច់ដុំនេះលោក ខូវ ឆាយ អ្នកចាត់ការទូទៅរបស់ទ័ពបានឲ្យដឹងថា ក្លឹបរបស់លោកចង់ធ្វើតេស្តកីឡាករបរទេសមួយចំនួន មុនពេលឈានដល់ការចុះកុងត្រាចូលលេងឲ្យទ័ពនៅរដូវកាលក្រោយ។

សូមបញ្ជាក់ថា ក្លឹបទាំងពីរទើបតែបានប្រកួតមិត្តភាពកាលពីពេលថ្មីៗនេះដូចគ្នាគឺក្លឹប ក្រសួងការពារជាតិបានប្រកួតស្មើក្រុម Negeri Sembilan FA មកពីម៉ាឡេស៊ី ១-១ និងក្រុម Terengganu FC បានប្រកួតឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០៕