បណ្តាញសង្គម

"បាល់ទាត់​ជំពាក់​ពាន​ World Cup ដល់​ Ronaldo”

Football owes Cristiano Ronaldo a World Cup ឬ បាល់ទាត់ជំពាក់ពាន World Cup ដល់ Ronaldo គឺជាចំណងជើងដែលបានចុះផ្សាយលើសារព័ត៌មាន Marca។សារព័ត៌មានដ៏ល្បីរបស់អេស្ប៉ាញបានសរសេរថា វីរបុរសបាល់ទាត់ដែលមានប្រភពមកពី ទីក្រុង Funchal ប្រទេសព័រទុយហ្គាល់នឹងឈានជើងជាន់ដីរុស្ស៊ីលេង World Cup ក្នុងវ័យ៣៣ឆ្នាំ ហើយវាក៏អាចជាលើកចុងក្រោយដែរសម្រាប់ Ronaldo ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ដ៏ធំរបស់ពិភពលោក។

ខ្សែបម្រើដែលល្បីល្បាញខ្លាំងចាប់តាំងពីលេងនៅ Manchester United នឹងឈានដល់វ័យ៣៧ឆ្នាំសម្រាប់ World Cup លើកក្រោយឆ្នាំ ២០២២ ហើយគ្មាននរណាដឹងនោះទេថារូបគេនឹងលេងបាល់ដល់ពេលនោះឬអត់។ Ronaldo ជាមនុស្សស្រឡាញ់បាល់ទាត់ ជាជនដែលកើតមកចូលចិត្តការប្រកួតប្រជែង និងមិនពេញចិត្តនូវអ្វីដែលខ្លួនមានរហូតធ្វើឲ្យរូបគេព្យាយាមផ្លាស់ប្ដូរជីវិតឥតឈប់ឈរ។Ronaldo បានក្លាយជានិមិត្តរូបប្រជាជនរាប់លាននាក់លើពិភពលោក និងកំពុងលេងឲ្យក្លឹបធំបំផុតមួយក្នុងពិភពបាល់ទាត់។ តារាជើងស៊ុតជំនាញជើងស្ដាំក៏ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់រួមចំណែកជួយក្រុមលើកពាន Euro ឆ្នាំ២០១៦។

ខុសពីកីឡាករកំពូលៗមួយចំនួនមានមិត្តរួមក្រុមពោរពេញដោយសមត្ថភាព តែ Ronaldo សឹងជាកីឡាករខ្លាំងតែម្នាក់ឯងនៅក្នុងក្រុមជម្រើសជាតិ ដែលត្រូវធ្វើការច្រើនជាងគេនៅរាល់ប្រកួតម្ដងៗ។ ការឈ្នះពាន World Cup គឺជាក្ដីស្រមៃរបស់បុរសកំព្រាឪពុករូបនេះ ហើយអ្នកគាំទ្រគួរតែរីករាយបើសិនរូបគេបញ្ចប់អាជីពបាល់ទាត់ជាមួយពាន World Cup នៅក្នុងដៃ៕

សាហាវ! Neymar បញ្ជូន១ ស៊ុត១ ឲ្យ PSG ឈ្នះ Bayern ៣-០

Paris Saint Germain បានយកឈ្នះ Bayern Munich រហូត ៣ទល់នឹង០ សឹងមិនគួរឲ្យជឿក្នុងការប្រកួត UEFA Champions league ពូលE កាលពីយប់មិញ។ការប្រកួតនៅទឹកដី Parc des Princes លេងបានតែ១នាទី Neymar បានអូសបាល់ពីស្លាបឆ្វេងបោះកាត់ឲ្យ Alves ស៊ុតនាំមុខលើក្រុមភ្ញៀវបានមុន ១-០ មុនពេលដែល Cavani ទាត់មួយជើងពីចម្ងាយទម្លុះដៃអ្នកចាំទី Sven Ulreich នាំមុខ ២-០ PSG នៅនាទី ៣១។

ក្រោមក្រសែភ្នែកទស្សនិកជនជិត៥ម៉ឺននាក់ Bayern មានបាល់ស៊ុតច្រើនដងដែរតែភាគច្រើនគឺបានត្រឹមក្បែរៗទីប៉ុណ្ណោះ និងមួយចំនួនទៀតត្រូវសង្គ្រោះបានដោយអ្នកចាំទី Alphonse Areola។

ដោយឡែកនៅនាទី៦៣ តារាឆ្នើមវ័យក្មេង Kylian Mbappe បានប្រើបច្ចេកទេសអូសបាល់ញាក់ដាច់ខ្សែការពារ Bayern ជាច្រើននាក់រួចកាត់ចូលកណ្ដាលឲ្យ Neymar ស៊ុតបញ្ចូលទីបានសម្រេចគ្រាប់ទី៣ឲ្យម្ចាស់ផ្ទះ៕

Arsenal ស៊ី ផុយ Borisov ក្រៅ ដី នៅ ពាន Europa League

កាំ ភ្លើង ធំ Arsenal ធ្វើ បាន យ៉ាង ល្អ សម្រាប់ ការ ប្រកួត ពាន UEFA Europa League វគ្គ សន្សំ ពិន្ទុ ក្នុង ពូល H ដោយ យក ឈ្នះ BATE Borisov ៤ ទល់ នឹង ២។

ការ ប្រកួត យប់ មិញ ចាប់ ផ្ដើម ប្រមាណ ៩ នាទី Theo Walcott រក គ្រាប់ ឲ្យ Arsenal នាំ មុខ ម្ចាស់ ផ្ទះ បាន មុន ១-០ មុន ពេល ដែល កីឡាករ ល្បឿន លឿន ដដែល រក បាន មួយ គ្រាប់ ទៀត នៅ នាទី ២២ ជា ការ ស៊ុត ដាច់ ចង្កេះ អ្នក ចាំ ទី បញ្ចូល ទី យ៉ាង ល្អ។

លុះ ដល់ នាទី ២៥ ក្រុម លោក Wenger បន្ថែម បាន គ្រាប់ទីបីជា ការ ស៊ុត របស់ Rob Holding បន្ទាប់ ពី Walcott លើក បាល់ជ្រុង។ រំលង បាន ៣ នាទី ពោល គឺ នាទី ២៨ Borisov តាម បាន មួយ គ្រាប់ វិញ ជា ការ តែត របស់ ខ្សែ បម្រើ សញ្ជាតិ ស៊ែប Mirko Ivanic។

នៅ វគ្គ ទី ពីរ នាទី ៤៨ ក្រុម លេខ ៥ មក ពី អង់គ្លេស បាន កាដូ បាល់ ប៉េណាល់ ទី មួយ គ្រាប់ ហើយ ស៊ុត បញ្ចូល ទី បាន សម្រេច ដោយ Olivier Giroud ប៉ុន្តែ នាទី ៦៧ ខ្សែ បម្រើ បេឡារូស Mikhail Gordeychuk ធ្វើ ឲ្យ អ្នក គាំទ្រ ម្ចាស់ ផ្ទះ សប្បាយ ចិត្ត ម្ដង ទៀត ក្រោយ ស៊ុត ទម្លុះ អ្នក ចាំទី Cech បាន សម្រេច។ ចប់ ការ ប្រកួត Borisov ២-៤ Arsenal៕

ដឹង​អត់​ក្រុម​នីមួយ​ៗ​បាន​លុយ​ប៉ុន្មាន​តាម​វគ្គ​នៅ UCL ២០១៧-១៨​នេះ?

UEFA Champions League ជាកម្មវិធីប្រកួតប្រជែងដ៏ធំសម្រាប់ក្រុមអាជីពនៅតំបន់អឺរ៉ុប ហើយសម្រាប់រដូវកាល ២០១៧-១៨ ក៏បានចាប់ផ្ដើមហើយនៅសប្ដាហ៍។ ជារឿងដែលគ្រប់គ្នាតែងតែមានចម្ងល់ថា តើក្រុមនីមួយៗ ដែលចូលរួមក្នុងកម្មវិធីនេះទទួលបានប្រាក់ប៉ុន្មានតាមវគ្គនីមួយៗ?


យោងតាមគេហទំព័រ UEFAបានប្រកាសចេញថា សម្រាប់៣២ក្រុមដែលចូលលេងនៅវគ្គចែកពូល Champions League ក្រុមនីមួយៗទទួល១២,៧លានអឺរ៉ូដោយស្វ័យប្រវត្តិ ហើយនិងបាន១,៥លានអឺរ៉ូប្រសិនជាឈ្នះម្ដងៗ បើចាញ់បាន៥០ម៉ឺនអឺរ៉ូ។

ជំហានបន្ទាប់ក្រុមណាឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ពួកគេទទួលបាន៦លានអឺរ៉ូ ហើយបើឈ្នះដល់វគ្គ៨ក្រុមចុងក្រោយទទួលបាន៦,៥លានអឺរ៉ូ ស្របពេលក្រុមឈានដល់វគ្គ៤ក្រុមចុងក្រោយបាន៧,៥លានអឺរ៉ូ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រក្រុមដែលទទួលបានជើងឯកទទួលបានប្រាក់១៥,៥លានអឺរ៉ូ ឯរងជើងឯកបាន១១លានអឺរ៉ូ។ សម្រាប់ប្រាក់រង្វាន់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ៕

 

សេង​ ស្រឿន​ ដក​ខ្លួន​ពី​សង្វៀន​មួយ​រយៈ​ក្រោយ​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ទី៣​

អ្នកប្រដាល់គុនខ្មែរ សេង ស្រឿន ថាសុំដកឃ្លាពីសង្វៀនប្រដាល់មួយរយៈពេលសិន ដើម្បីឲ្យស្ងប់អារម្មណ៍បន្តិច ព្រោះចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះច្រើនដងពេកហើយ។


សេង ស្រឿន បានឲ្យដឹងថា ពិតជាមានអារម្មណ៍សោកស្ដាយខ្លាំងដែលចាញ់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតានេះ ដែលការចាញ់នៅនេះហាក់ដូចជាមិនខុសពិន្ទុគ្នាច្រើននោះទេ។ អ្នកប្រដាល់រូបនេះព្យាយាមចូលវ៉ៃរហូតតាំងពីទឹកទី១មកម្ល៉េះ ប៉ុន្តែហាក់អស់កម្លាំងនៅទឹកទី៥បន្តិចជាហេតុធ្វើឲ្យចាញ់ពិន្ទុតែម្ដង។


អ្នកប្រដាល់វ័យ២៧ឆ្នាំខាងលើបន្តទៀតថា ខ្លួនពិតជាពិបាកធ្វើចិត្តណាស់ ព្រោះកម្មវិធីគូបូតានេះ គេធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ២លើកមកហើយ ប៉ុន្តែចាញ់នៅវគ្គផ្ដាច់រហូត ហើយការចាញ់លើកនេះវាពិតជាធ្វើឲ្យរូបគេបាក់ទឹកចិត្តក្នុងការប្រកួតតែម្ដង ដូច្នេះប្រហែលត្រូវផ្អាកឡើងប្រកួតមួយរយៈសិនហើយ មិនទាន់ដឹងថានឹងត្រូវឡើងប្រកួតវិញពេលណានោះឡើយ។


Messi និង Rakitic ជួយ Barca បំបាក់ Juventus ឲ្យតដៃមិនរួច

FC Barcelona ទីបំផុតសងសឹក Juventus បានសម្រេចហើយក្រោយយកឈ្នះ ៣ទល់នឹង០ ក្នុងការប្រកួត Champions League វគ្គសន្សំពិន្ទុកាលពីយប់មិញ។

ក្រុមយក្សរបស់អេស្ប៉ាញមានអនុស្សាវរីយ៍ជូរចត់ធ្លាប់ត្រូវ Juventus បំបាក់ ៣-០ កាលពីរដូវកាលមុនទម្លាក់ពួកគេឲ្យហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយ Champions League។ ៣គ្រាប់ របស់ក្រុមលោក Ernesto Valverde ធ្វើបានដោយ Messi ២គ្រាប់តែឯង នៅនាទី ៤៥ និង៦៩ ហើយ Ivan Rakitic នៅនាទី៥៦៕

 

Simeone ព្រម​នៅ​ជាមួយ​ Atl Madrid ដល់​ឆ្នាំ​២០២០​

Diego Simeone ទីបំផុតបានបន្តកុងកុងត្រាចាស់របស់បុរសវ័យ៤៧ឆ្នាំជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនឹងអស់សុពលភាពនៅចុងរដូវកាលនេះហើយ ប៉ុន្តែ Simeone សម្រេចបន្ត២ឆ្នាំទៀតធ្វើឲ្យរូបលោកក្លាយជាអ្នកចាត់ការទូទៅកាន់ដំណែងបានយូរជាងគេបើធៀបនឹងអ្នកចាត់ការផ្សេងទៀតនៅ La Liga បច្ចុប្បន្ន។

អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនធ្លាប់ជាអតីតខ្សែការពាររបស់ Atl Madrid ផ្ទាល់កាលពីឆ្នាំ ១៩៩៤ ដល់៩៧ និងលើកទីពីរ នៅឆ្នាំ២០០៣ ដល់២០០៥។ លោកត្រូវតែងតាំងជាអ្នកចាត់ការទូទៅក្នុងឆ្នាំ២០១១ ធ្លាប់ជួយក្លឹបឈ្នះ La Liga ក្នុងឆ្នាំ២០១៤, ឈ្នះ Europa League ឆ្នាំ២០១២, Spanish Cup ឆ្នាំ២០១៣ និងរងជើងឯក Champions League ២ដងក្នុងឆ្នាំ ២០១៤ និង ២០១៦៕ត្រាពីរឆ្នាំទៀតជាមួយ Atletico Madrid ធ្វើឲ្យរូបលោកនឹងស្នាក់នៅជាមួយក្លឹបដល់ឆ្នាំ២០២០។


U20 ជប៉ុន​ ចាញ់ U23 ចិន ២-១ បញ្ចប់​​ក្តី​សង្ឃឹម​កម្ពុជា​

ក្រុមជើងខ្លាំងយុវជនប្រចាំទ្វីបអាស៊ីជប៉ុនបានរងបរាជ័យក្រោមថ្វីជើងក្រុមយុវជនចិនក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យក្តីសង្ឃឹមរបស់កម្ពុជាបានរលាយសូន្យក្នុងការស្វែងរកចំណាត់ថ្នាក់លេខ២ ពូល J នៃយុទ្ធនាការណ៍ជម្រុះពានរង្វាន់ AFC U-23 Championship 2018។ ការប្រកួតវគ្គទី១ ចិនធ្វើបានយ៉ាងល្អរហូតរកគ្រាប់បាល់បាន២គ្រាប់ក្នុងនោះកីឡាករ Shihao រកបាន១គ្រាប់នៅនាទីទី៣៩ និងកីឡាករ Hanwen រកបាន១គ្រាប់នៅនាទី៤៥+២។ ចូលវគ្គទី២ជប៉ុនបានព្យាយាមវាយសម្រុក និងមានសំណាងទម្លាយសំណាញ់ទីរបស់ចិនតែ១គ្រាប់ប៉ុណ្ណោះនៅនាទី៥៤ដោយកីឡាករ Kieto Endo។ តាមរយៈលទ្ធផលនេះ ចិនមាន៧ពិន្ទុឈរលេខ១ និងជប៉ុនមាន៦ពិន្ទុឈរលេខ២ដែលបានបញ្ចប់ក្តីសង្ឃឹមរបស់កម្ពុជាក្នុងស្វែងរកចំណាត់ថ្នាក់លេខ២៕


គ្រូវៀតណាមថា ក្រុម​របស់​លោក​រង​សម្ពាធ​ច្រើន​​ពី​ក្រុម​​កម្ពុជា

ទោះ ជា ប្រកួត ឈ្នះ កម្ពុជា បាន ៣ពិន្ទុ មែន ប៉ុន្តែ គ្រូ ជម្រើស ជាតិ វៀតណាម ថា កូន ក្រុម របស់ លោក លេង មិន សូវ ល្អ នោះ ទេ ពោល គឺ មាន សម្ពាធ ផ្លូវ ចិត្ត ច្រើន ដែល មាន កត្តា មួយ ចំនួន ទៀត ទើប ការ ប្រកួត យប់ ម្សិលមិញ នេះ មិន ជា ល្អ ប៉ុន្មាន ទេ។


លោក Mai Duc Chung គ្រូ បង្វឹក ក្រុម វៀតណាម បាន ឲ្យ ដឹង ថា ការ ប្រកួត ទល់ នឹង កម្ពុជា ម្សិលមិញ នេះ កូន ក្រុម របស់ លោក លេង មិន សូវ បាន ល្អ នោះ ទេ គឺ មក ពី កត្តា មួយ ចំនួន។ ទី១ រង់ សម្ពាធ ពី អ្នក គាំទ្រ របស់ កម្ពុជា ទី២ មិន សាំ នឹង ទីលាន ប្រកួត និង ទី៣ នោះ លេង ទាំង មិន សូវ សប្បាយ ចិត្ត ដោយ សារ មាន លទ្ធផល មិន ល្អ នៅ ស៊ីហ្គេម ស្រប ពេល ដែល បាល់ ទាត់ កម្ពុជា កំពុង រីកចម្រើន ទៀត នោះ។ ដូច ការ លើក ឡើង មុន ពេល ប៉ះ គ្នា ម្ល៉េះ គឺ លោក សង្ឃឹម ត្រឹម ៥០% នោះ ទេ ខណៈ ការ ប្រមូល ផ្ដុំ ក៏ មាន ពេល ខ្លី ទៀត ប៉ុន្តែ ក៏ សរសើរ ផង ដែរ បើ ទោះ ជា មាន បញ្ហា ច្រើន ដូច ការ លើក ឡើង នេះ មែន ចុង ក្រោយ នៅ តែ អាច រក បាន ជ័យជម្នះ។


សម្រាប់ ការ ប្រកួត ជម្រុះ ពាន រង្វាន់ 2019 AFC Asian Cup កាល ពី ម្សិលមិញ នេះ កម្ពុជា បរាជ័យ ក្រោម ថ្វី ជើង ក្រុម ភ្ញៀវ វៀតណាម ដោយ លទ្ធផល ២-១ ដែល ការ ប្រកួត នេះ ប្រព្រឹត្តិ ឡើង នៅ ពហុ កីឡដ្ឋាន ជាតិ។ ការ ប្រកួត ពាន រង្វាន់ 2019 AFC Asian Cup នេះ សហការ ឧបត្ថម្ភ ដោយ CLEAR៕

មក ដឹង ពី ប្រទេស ទាំង ៦ ដែល បានកក់កៅអីលេង World Cup នៅរុស្សីមុនគេ

ព្រឹត្តិការណ៍ ប្រកួត បាល់ ទាត់ ពិភព លោក World Cup ដែល ប្រព្រឹត្ត រៀង រាល់ ៤ ឆ្នាំ ម្ដង នោះ នឹង ធ្វើ ឡើង នៅ ទឹក ដី ប្រទេស រុស្ស៊ី ក្នុង ឆ្នាំ ២០១៨ ខាង មុខ នេះ។ បច្ចុប្បន្ន មាន ប្រទេស ចំនួន ៦ ហើយ ដែល បាន ឆ្លង ផុត ការ ជម្រះ ហើយ នឹង ឡើង លេង World Cup នា ឆ្នាំ ក្រោយ។

អាន​បន្ត៖ មក ដឹង ពី ប្រទេស ទាំង ៦ ដែល បានកក់កៅអីលេង World Cup នៅរុស្សីមុនគេ

PSG ត្រូវបាន UEFA ស៊ើប​អង្កេតរឿង​ចាយ​លុយ​​ខុស​ច្បាប់

ក្លឹប Paris Saint-Germain ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ស៊ើបអង្កេតជាផ្លូវការ ជុំវិញការចំណាយលុយដ៏សន្ធឹកសន្ធាប់ លើសពីខ្ទង់ចំណូលរបស់ក្លឹប។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីម្សិលមិញ។

បញ្ញត្តិ ស្តីពី ការប្រកួតប្រជែងហិរញ្ញវត្ថុដោយយុត្តិធម៌ (Financial Fair Play) របស់ UEFA កាលពី ឆ្នាំ ២០១០ ចែងថា "ក្លឹបអាចចំណាយមិនលើសពី ៣០លានអឺរ៉ូ នៃចំណូលដែលក្លឹបរកបាន សម្រាប់រយៈពេល៣ឆ្នាំ" ឬមិនឲ្យចំណាយលើសពី១០លានអឺរ៉ូ ធៀបនឹងចំណូលក្នុង១ឆ្នាំៗ។

ក្លឹបរបស់ព្រះចៅកាតា ដែលមានប្រភពហិរញ្ញវត្ថុមិនចេះរីងស្ងួត បានចំណាយ ២២២លានអឺរ៉ូ ជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដើម្បីទិញ Neymar ហើយក្លឹបទើបចុះកិច្ចសន្យាជាមួយ Mbappe ក្នុងលក្ខខណ្ឌខ្ចីជើង ដែល PSG នឹងបង់ប្រាក់ ១៦៥,៧ លានផោន (១៨០លានអឺរ៉ូ) សម្រាប់កីឡាករវ័យ១៨ឆ្នាំរបស់ Monaco នៅឆ្នាំក្រោយ ដើម្បីបញ្ចៀសពីការផាកពិន័យរបស់ UEFA។តែយ៉ាងណាក្តី នៅតែគេចមិនផុតពីការស៊ើបអង្កេតរបស់UEFA ព្រោះកាលពីឆ្នាំទៅ ក្លឹបអ្នកមានលុយមួយនេះ រកប្រាក់ចំណេញបាន ១០លាន លើប្រាក់ចំណូលសរុប ៥២០,៩លានអឺរ៉ូ ហើយបើគិតត្រួសៗ គ្រាន់តែចំណាយលើ Neymar និង Mbappe ជិតស្មើចំណូលដែលក្លឹបខំរកពេញមួយឆ្នាំ។ ប្រភពខាងលើបន្ត៕

 

 

ពាន​ស្វាយរៀង​ ខាប់​ក្នុង​​សប្តាហ៍​ទី​៤​ទម្លាយ​សំណាញ់​ទី​គ្នា​៦៨​គ្រាប់​

ចុងសប្តាហ៍កន្លងទៅនេះ ពានរង្វាន់ ស្វាយរៀង ខាប់ បានបញ្ចប់សប្ដាហ៍ទី៤ ដែលមានការប្រកួតរហូតដល់៨គូនៅលើវាលស្មៅខៀវខ្ចី នៃកីឡដ្ឋានខេត្តស្វាយរៀង ដោយបានទម្លាគ្រាប់បាល់ទាំង៦៨គ្រាប់គឺ យុវជនកណ្តៀងរាយស្មើក្រុមវ៉ៃគោ ៣-៣។

ក្រុម សាកល United យកឈ្នះក្រុម United SEZ ដោយគ្រាប់បាល់៧-៥។ ក្រុមបក្សីស្វាយរៀងយកឈ្នះក្រុម ផ្សារថូម៉ាក់ រាជសី ដោយលទ្ធផល ៥-១។ ក្រុមបាវិតលត់ក្រុម Dragon United ដោយមិនឲ្យតដៃរួច ១៦-០។ ក្រុមសសយកសង្កាត់ស្វាយតឿយកឈ្នះក្រុមមិត្តល្អ ៩-១។ ក្រុមរដ្ឋាករទឹកស្វាយរៀងឈ្នះក្រុមចំពាមយក្សអង្គស្វាយ ៦-២។ ក្រុមសសយកស្រុកស្វាយទាបបានត្រឹមស្មើក្រុម វិទ្យាល័យជ្រៃធំ ២-២ ខណៈក្រុមសសយកស្រុករមាសហែកឈ្នះក្រុម Panda FC ដោយលទ្ធផល ៤-២។

ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង ខាប់ ឆ្នាំ២០១៧ គឺជាការៀបចំលើកទី៣ហើយ ដោយលើកទី១ និងលើកទី២ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំ។ ចំពោះការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀង។យគ្រាប់បាល់គ្នាទៅវិញទៅមករហូតដល់៦៨គ្រាប់។ដើម្បីឲ្យមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុនៗ ច្បាប់នៃការប្រកួតត្រូវបានកែប្រែមួយចំនួន ដោយនៅឆ្នាំនេះមានការអនុញ្ញាតឲ្យនាំយកកីឡាករក្រៅខេត្តបាន៣នាក់ ក្នុង១ក្រុម។ ការលើកលែងតែកីឡាករក្រៅខេត្ត ដែលមានការងារច្បាស់លាស់នៅក្នុងខេត្តស្វាយរៀង អាចចូលរួមប្រកួតបាន។ ចំពោះកីឡាករអាជីព ក្នុងពានរង្វាន់ Metfone League ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន គឺមិនអនុញ្ញាតឲ្យចូលរួមប្រកួតនោះទេ៕


U18 ​កម្ពុជា​បើក​ឆាក​ប៉ះ​សិង្ហបុរី ​អាច​ហូប​បាន​ស្រួល​អត់​មើល​ទៅ?

04 September 2017

ពានរង្វាន់ 2017 AFF U-18 Youth Championship នឹងចាប់ដំណើរការពីល្ងាចនេះតទៅហើយ ដោយក្រុម U18 កម្ពុជាប្រកួតបើកឆាកជាមួយក្រុម U18 សិង្ហបុរីនៅវេលាម៉ោង៦:៣០នាទី។

អាន​បន្ត៖ U18 ​កម្ពុជា​បើក​ឆាក​ប៉ះ​សិង្ហបុរី ​អាច​ហូប​បាន​ស្រួល​អត់​មើល​ទៅ?

កីឡាករ​ក្មេង​ល្អ​ពេញ​តារាង បារាំង​លេង​បាន​ត្រឹម​ស្មើ Luxembourg លេខ​១៣៦​

04 September 2017

បារាំងបានធ្វើបង្កការភ្ញាក់ផ្អើលដល់ពិភពលោកកាលពីយប់មិញ បន្ទាប់លេងបានត្រឹមស្មើជាមួយប្រទេសលេខរៀង១៣៦ពិភពលោក Luxembourg ០-០ ក្នុងដីខ្លួនឯង នាយុទ្ធនាការជម្រុះ World Cup។

អាន​បន្ត៖ កីឡាករ​ក្មេង​ល្អ​ពេញ​តារាង បារាំង​លេង​បាន​ត្រឹម​ស្មើ Luxembourg លេខ​១៣៦​

ម៉ឺន សុភា ​ប្រាប់​ហេតុផល​មិន​អាច​វ៉ៃ​ឈ្នះ​ថៃ ​យក​មេដាយ​មាស​

30 August 2017

អ្នកលេងគុនខ្មែរ ម៉ឺន សុភា មិនបានយកឈ្នះកីឡាករថៃនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសនោះទេ នៅព្រឹត្តិការណ៍ស៊ីហ្គេមកាលពីល្ងាចម្សិលមិញនេះ ពោលគឺបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។

អាន​បន្ត៖ ម៉ឺន សុភា ​ប្រាប់​ហេតុផល​មិន​អាច​វ៉ៃ​ឈ្នះ​ថៃ ​យក​មេដាយ​មាស​

ឃឹម ឌីម៉ា ៖ ខ្ញុំ​វ៉ៃ​ទាំង​ឈឺ​ដៃ ​ក៏​ព្រោះ​ចង់​បាន​មេដាយ​មាស ​ជូន​ប្រជាជន​ខ្មែរ​យើង

30 August 2017

ឃុន ឌីម៉ា ឬបងប្អូនធ្លាប់តែស្គាល់ឈ្មោះថា ឃឹម ឌីម៉ានោះ ជាកីឡាករប្រដាល់សេរីកម្ពុជាតែម្នាក់គត់ដែលទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនេះ។

អាន​បន្ត៖ ឃឹម ឌីម៉ា ៖ ខ្ញុំ​វ៉ៃ​ទាំង​ឈឺ​ដៃ ​ក៏​ព្រោះ​ចង់​បាន​មេដាយ​មាស...

Chamberlain ចោល​ Arsenal ទៅ​ចូល​រួម​ជាមួយ​ Chelsea

29 August 2017

Alex Oxlade-Chamberlain ត្រូវក្លឹបបើកភ្លើងខៀវឲ្យទៅចូលរួមជាមួយជើងឯក Premier League តោខៀវ Chelsea នៅរដូវកាលថ្មីនេះ។

អាន​បន្ត៖ Chamberlain ចោល​ Arsenal ទៅ​ចូល​រួម​ជាមួយ​ Chelsea

វីរនារី ស៊ន សៀវម៉ី​ ប្រកួត​ថ្ងៃ​នេះ​ប៉ះម្ចាស់​ផ្ទះ​ម៉ាឡេស៊ី

កីឡាការិនីជាក្តីសង្ឃឹមរបស់កម្ពុជាគឺ វីរនារី ស៊ន សៀវម៉ី ដល់ពេលប្រកួតថ្ងៃនេះហើយដោយត្រូវប្រឈមនឹងកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ីតែម្តងក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម។

អាន​បន្ត៖ វីរនារី ស៊ន សៀវម៉ី​ ប្រកួត​ថ្ងៃ​នេះ​ប៉ះម្ចាស់​ផ្ទះ​ម៉ាឡេស៊ី

បាល់បោះ​កម្ពុជា​មិន​អាច​រក្សា​ជ័យជម្នះ​លើ​វៀតណាម​បាន​ទេ​ ​

21 August 2017

ក្រុមបាល់បោះជម្រើសជាតិកម្ពុជា មិនអាចរក្សាជ័យជម្នះរបស់ខ្លួនលើក្រុមបាល់បោះវៀតណាមបានឡើយ បន្ទាប់ពីចាញ់ដោយលទ្ធផលប្រផុតប្រផើយ ៩០-៩៥ នៃការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នេះ។

អាន​បន្ត៖ បាល់បោះ​កម្ពុជា​មិន​អាច​រក្សា​ជ័យជម្នះ​លើ​វៀតណាម​បាន​ទេ​ ​

Zlatan នឹង​ចុះ​ហត្ថលេខា​ជាមួយ​ Man Utd ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ

21 August 2017

Zlatan Ibrahimovic ដែលកំពុងទំនេរគ្មានក្លឹបលេង នឹងចុះហត្ថលេខាជាមួយ Manchester United ម្ដងទៀតនាពេលឆាប់ៗនេះ។

អាន​បន្ត៖ Zlatan នឹង​ចុះ​ហត្ថលេខា​ជាមួយ​ Man Utd ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ

មូល​ហេតុ ឈិនឡូន ​កម្ពុជា​បាត់​មេដាយ​មាស ​បាន​ត្រឹម​សំរឹទ្ធ​ឆ្នាំ​នេះ

ក្រុមកីឡា ឈិនឡូន កម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំនេះ ក្រោយពីបញ្ចប់ការប្រកួតគ្រប់វិញ្ញាសាទាំងអស់កាលពីល្ងាចមិញនេះ។

អាន​បន្ត៖ មូល​ហេតុ ឈិនឡូន ​កម្ពុជា​បាត់​មេដាយ​មាស ​បាន​ត្រឹម​សំរឹទ្ធ​ឆ្នាំ​នេះ